សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញលេងកីឡាវាយកូនគោល នៅទីលានវាយកូនគោល វឌ្ឍនៈហ្គោលរីសត
នារសៀលថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនគោល នៅទីលានវាយកូនគោល វឌ្ឍនៈហ្គោលរីសត។
ការលេងកីឡាវាយកូនគោលរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម មានភាពមមារញឹកខ្លាំងក្នុងភារកិច្ចរួមចំណែកបម្រើជាតិ និងប្រជាជន ទាំងកម្មវិធីការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងការអញ្ជើញចុះមូលដ្ឋានខេត្តបាត់ដំបង ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងនិវត្តន៍ជន ៕