ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធនៅខេត្តកំពង់ធំ

នាព្រឹកថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ប្រារព្ធនៅខេត្តកំពង់ធំ។

យាង និងអញ្ជើញចូលរួមដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាវរោប្រកបដោយមហានក្ខត្តឬក្សនោះ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រះញាតិវង្សានុវង្ស ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នសភា រាជរដ្ឋាភិបាល និងតុលាការ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង អង្គទូតនានាប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គព្រះមហាមហាក្សត្រ ដោយមានលោកជំទាវជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមក។

សូមបញ្ជាក់ថាព្រះ រាជពិធីបុណ្យច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុង ខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជានិមិត្តរូប នៃការចាប់ផ្ដើមប្រកាសរដូវកាលធ្វើស្រែ ចម្ការ និង ដាំ ណាំ ផ្សេងៗ របស់ប្រជាកសិករ។ នៅក្នុងពិធីនេះដែរ ការផ្សងប្រផ្នូលគោ ឧសភរាជ បង្ហាញថាស្រូវ ពោត សណ្ដែកនឹងមានផលល្អ។ ព្រះរាជពិធីនេះ បានខកខានប្រារព្ធ៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូដវីដ-១៩។ ខេត្តកំពង់ធំ មានភូមិសាស្ត្រជាប់បឹងទន្លេសាប និងព្រៃឡង់ដ៏ធំ និងស្ថិតចំកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា ៕ 
 

អត្ថបទដែលជាប់ទាក់ទង