ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេច ក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។

ចាប់តាំងពីបើកការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២២មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តែងតែងអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្តដល់ក្រុមកម្មករ កម្មការនី និងក្រុមអ្នកជំនាញ។ ជំនួបសំណេះសំណាលនាថ្ងៃស្អែកនេះ គឺធ្វើឡើងដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ។

គិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានប្រមាណ ៨០ភាគរយ។ អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ គ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ តាមគម្រោង ការសាងសង់អគារទីស្ដីការក្រសួង

មហាផ្ទៃ នឹងបញ្ចប់នៅដំណាច់ខែមិថុនា​ ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង