ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សមត្ថកិច្ចកម្ពុជា បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិន ចំនួន៤នាក់ ដែលត្រូវបានជនជាតិចិនដូចគ្នាបោកបញ្ឆោតឱ្យមកធ្វើការខុសពីការសន្យា។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះបានសរសេរពាក្យបណ្ដឹងចូលហ្វេសប៊ុកផេក (បណ្ដឹងលេខ៨១៩) របស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

សមត្ថកិច្ចកម្ពុជា បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិន ចំនួន៤នាក់ ដែលត្រូវបានជនជាតិចិនដូចគ្នាបោកបញ្ឆោតឱ្យមកធ្វើការខុសពីការសន្យា។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះបានសរសេរពាក្យបណ្ដឹងចូលហ្វេសប៊ុកផេក (បណ្ដឹងលេខ៨១៩) របស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ជនជាតិចិនទាំង៤នាក់នោះ រួមមាន ១. ឈ្មោះ ZHANG XIANBIN ភេទប្រុស កើតឆ្នាំ១៩៩៤ (អ្នកប្តឹង), ២. ឈ្មោះ CHENG RUI ភេទប្រុស កើតឆ្នាំ១៩៩៥, ៣. ឈ្មោះ LUO YANGCHAO ភេទប្រុស កើតឆ្នាំ១៩៩៩ និងទី៤. ឈ្មោះ LIU LUNJIANG ភេទប្រុស កើតឆ្នាំ១៩៩៤។ ជនជាតិចិនទាំង០៤នាក់ខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅមានសុពលភាពទាំងអស់។

យោងតាមលទ្ធផលនៃការសាកសួររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពួកគេទាំង៤នាក់ បានចូលមកកម្ពុជានៅថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២៣ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងមកធ្វើការងារជាចុងភៅនៅខេត្តព្រះសីហនុ តាមការទំនាក់ទំនងលើបណ្ដាញអុីនធើណិត (APP) ដោយសន្យាផ្តល់ប្រាក់១៤.០០០ ទៅ១៥,០០០យ័ន និងមានឈ្មោះ សៃ ធាន ជាអ្នករៀបចំសបុត្រយន្តហោះ។

ដោយសារតែក្រុមហ៊ុនបែរជាតម្រូវឲ្យពួកគេធ្វើការផ្នែក Online ខុសពីគោលបំណងដើមជាចុងភៅ ពួកគេក៏បានប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចចុះទៅនាំខ្លួនពួកគេចេញពីក្រុមហ៊ុនមកស្នងការខេត្តព្រះសីហនុ។ លុះមកដល់ថ្ងៃទី៣ ខែមេសា សមត្ថកិច្ចក៏បាននាំពួកគេទៅមន្ទីរសង្គមកិច្ច និងបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ចំពោះមុខ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យជនជាតិចិនទាំង៤នាក់ខាងលើស្នាក់នៅសណ្ឋាគារ និងបានប្រគល់លិខិតឆ្លងដែនដល់ពួកគេទាំង៤នាក់វិញ ក្នុងនោះតាមព័ត៌មានដែលទទួលបាន មានម្នាក់ក្នុងចំណោម៤នាក់ បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិនវិញដើម្បីជួបជុំក្រុមគ្រួសារ។

អគ្គនាយកដ្ឋានក៏បានជូនដំណឹងនេះទៅស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែ។

កាលពីខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជ ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានអំពាវនាវសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ សហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ចំនួន៨៣០ករណី សរុបមនុស្សចំនួន២ ០៩៤នាក់ ស្មើនឹង១៦សញ្ជាតិ ភាគច្រើនជនជាតិចិន វៀតណាម និងឥណ្ឌូនេសុី។ បណ្ដឹងទាំងនោះ បានប្ដឹងចូលទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផ្អែកតាមលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ភាគច្រើននៃបណ្ដឹងទាំងនោះត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពោលគឺទាំងការសង្គ្រោះជនរងគ្រោះ ការបិទទីតាំងអាជីវកម្មខុសច្បាប់ ការចាប់ជនល្មើសបញ្ជូនទៅតុលាការ និងការអនុវត្តនីតិវិធីបណ្ដេញចេញ៕

អត្ថបទដែលជាប់ទាក់ទង