ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង

នារសៀលថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តំណាងគណៈកម្មការសាសង់បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំថា គិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបានប្រមាណ ៨០ភាគរយហើយ ធៀបនឹងកិច្ចសន្យា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងទៀតថាគម្រោងសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមផ្ទៃ នឹងបញ្ចប់ការងារសាងសង់តាមកាលកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ក៏បានឱ្យដឹងថាគណៈកម្មការ បានស្នើសុំក្រុមហ៊ុនជួយបន្លឿនការងារមួយចំនួន ដូចជាប្រក់ដំបូលឱ្យបានមុនភ្លៀងកក់ខែជាដើម។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានគ្រោងចំណាយប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានទីតាំងនៅអគារចាស់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានផ្ទៃដីសរុបទំហំ ៥.៦ហិកតា ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ ៤៣.៥ម៉ែត្រ។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង