ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួល បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី ១៨-២០ ខែមីនា ឆ្នាំ២០២៣ នៅ រដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ ក្នុងនោះបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអាជ្ញាធរ មូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ ដែលបន្តរក្សាការជួបប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ ក្នុងការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងបញ្ហាផ្សេងៗ នៅតាមភូមិសាស្ត្រនៃដែនសមត្ថកិច្ច រៀងៗខ្លួន ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសកិច្ចសហការ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការជួយសម្របសម្រួលដល់ការចេញ-ចូល របស់ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តជាប់ព្រំដែន ។ ទន្ទឹមនេះ ទោះបីជួបប្រទះនូវបញ្ហាប្រឈមនៃវិបត្តិជាសកលក្នុងឆ្នាំកន្លងទៅ ភាគីទាំងពីរ ក៏បានកោតសរសើរ និងអបអរសាទរចំពោះការយកចិត្តទុកដាក់អនុវត្តបណ្តាសកម្មភាពនានា នៅក្នុងកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមទាំងការជួប ប្រជុំរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងការផ្លាស់ប្ដូរប្រតិភូដើម្បីដកពិសោធន៍ការងាររវាងអង្គភាពចំណុះក្រសួង ទាំងពីរ និងការងារបណ្តុះបណ្តាលធនធានមនុស្ស ។ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តម- សេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានចែករំលែកទៅវិញទៅមកនូវបច្ចុប្បន្នភាព និងការវិវត្តនៃសភាពការណ៍

ទូទៅក្នុងសង្គមពាក់ព័ន្ធនឹងប្រទេសទាំងពីរ ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន ស្របតាម ទិសដៅដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក ។

បន្ទាប់មក ក្នុងស្មារតីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានឯកភាពយកចិត្តទុកដាក់អនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖

បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់ន ភាគីទាំងពីរ សំដៅរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសហការ បង្កលក្ខណៈសមស្របដល់ពលរដ្ឋចេញ-ចូលស្របច្បាប់តាមច្រកទ្វារព្រំដែន ដើម្បីធ្វើធុរកិច្ច ទេសចរណ៍ និងសួរសុខទុក្ខគ្រួសារ រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។

បង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធ-ជួញដូរមនុស្សឆ្លងដែន សកម្មភាពជួញដូរ និងដឹក ជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតមាននៅតាមតំបន់ព្រំដែន ។

បន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសហការដោះស្រាយបញ្ហានានាដោយសន្តិវិធី ផ្អែកលើ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិព្រំដែន ដើម្បីចៀសវាងធ្វើ សកម្មភាព ឬបង្កបាតុភាពអសកម្មផ្សេងៗ នាំឲ្យប៉ះពាល់ដល់ស្ថានភាពដើមនៅតំបន់មិនទាន់ កំណត់ខណ្ឌសីមា ។

បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ក្នុងឆ្នាំ២០២៣ និងបណ្តាឆ្នាំខាងមុខ ឲ្យប្រព្រឹត្តទៅដោយជោគជ័យ ។

បន្ទាប់មកនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញចូល ជួបសម្តែងការគួរសម និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណា ចក្រកម្ពុជាជូនចំពោះ ឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានរដ្ឋ និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយក រដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ឯកឧត្តម ថងលុន ស៊ីសូលីត និង ឯកឧត្តម

សនសៃ ស៊ីផាន់ដន បានគោរពថ្វាយព្រះពរចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងសេចក្តីសាកសួរសុខទុក្ខជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ផ្អែកលើមូលដ្ឋាននៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ភាគីទាំងពីរក៏បាន សម្តែងការអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗ ដែលប្រសូត្រចេញពីទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាពិសេសសមិទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែន ដែលក្លាយជាមូលដ្ឋានគ្រឹះដ៏មាន សារៈសំខាន់ និងជាកេរ្ដិ៍ដំណែលដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ ។ ភាគីទាំងពីរក៏បានអបអរសាទរចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការរក្សាបានរឹងមាំនូវសុខសន្តិភាព ស្ថិរភាព និងដំណើរការស្ដារ សេដ្ឋកិច្ចសង្គម បន្ទាប់ពីការបើកដំណើរការប្រទេសឡើងវិញ ។

ឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានរដ្ឋ និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី បាន សម្ដែងការអបអរសាទរ និងគាំទ្រខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំ និងទិសដៅនានា ដែលបានដាក់ចេញ សម្រាប់ឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ព្រមទាំងបានលើក ទឹកចិត្តដល់ក្រសួងទាំងពីរ និងបណ្តាខេត្តជាប់ព្រំដែន ឲ្យបន្តកិច្ចសហការជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ព្រមទាំងសហការរួមចំណែកគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការកសាងខ្សែបន្ទាត់ព្រំដែន ជាព្រំដែននៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង