ក្រុមមន្ត្រីធ្វើជំរឿននៅគេហដ្ឋានសម្ដេចក្រឡាហោម ស ខេង

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យនេះ ខ្ញុំ និងភរិយា បានទទួលក្រុមមន្ត្រីធ្វើជំរឿននៅគេហដ្ឋានរបស់ខ្ញុំ​ ។ គ្រួសារខ្ញុំ ក៏ដូចគ្នានឹងគ្រួសារបងប្អូនខ្មែរយើង និងប្រជាជនទូទៅដែរ គឺយើងត្រូវចូលរួមសហការជាមួយក្រុមមន្រ្តីជំរឿន ។ ការធ្វើជំរឿនបានចាប់ផ្ដើមពីថ្ងៃទី៣ខែមីនា ហើយនឹងបន្តដល់ថ្ងៃទី១៣ខែមីនា ឬអាចបន្ថែមថ្ងៃ ទៅតាមស្ថានភាពជាក់ស្ដែង។

ដូច្នេះសូមបងប្អូនកូនក្មួយសហការទទួល ស្វាគមន៍ និងផ្ដល់ព័ត៌មានមួយចំនួនទៅតាមការសាកសួររបស់ក្រុមមន្រ្តីធ្វើជំរឿន។

ក្រោយការធ្វើជំរឿន យើងនឹងដឹងថាប្រទេសយើងមានប្រជាជនប៉ុន្មាននាក់ ហើយទិន្នន័យនេះនឹងជួយឲ្យយើងងាយស្រួលរៀបចំផែនការអភិវឌ្ឍន៍ជាតិ។

សូមបងប្អូនកូនក្មួយមានសុខភាពល្អ និងសុភមង្គល សូមជូនពរក្រុមមន្រ្តីជំរឿនទូទាំងប្រទេសបំពេញការងារទទួលបានជោគជ័យ៕

សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង