ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចសព ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រារព្ធនៅវត្ត ច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមវិយោគថាក្នុងពិធីឈាបនកិច្ច ឯកឧត្តម ស៊ឹម សុផល កើតក្នុងត្រកូលកសិករ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៥៤ នៅភូមិបឹងវែង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ឈាង នារី ក្នុងឆ្នាំ១៩៧៧។ ចំណងដៃមង្គលការក្នុងសម័យខ្មែរក្រហម ឯកឧត្តម ស៊ឹម សុផល និងលោកជំទាវ បានបង្កើតកូនប្រុសស្រីចំនួន២នាក់ រួមមានទី១-លោកជំទាវ ស៊ឹម ផាណុំ និងទី២ ឥឯកឧត្តម ស៊ឹម សុរិទ្ធី។ ក្រោយថ្ងៃរំដោះ៧មករា ឯកឧត្តមបានចូលរួមបម្រើជាតិ និងប្រជាជនចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃអនិច្ចកម្ម នាឆ្នាំ២០២៣នេះ។

ឯកឧត្តម ស៊ឹម សុផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ ក្នុងសាររំលែកមរណទុក្ខ ផ្ញើជូនលោកជំទាវ ឈាង នារី ព្រមទាំងក្រុមគ្រួសារ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃ ក្រសួងមហាផ្ទៃ បានសម្ដែងក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តម ស៊ឹម សុផល និងចូលរួមរំលែកសេចក្ដីទុក្ខព្រួយដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ។ 

សម្ដេចបានចាត់ទុកមរណភាព ឯកឧត្តម ស៊ឹម សុផល មិនត្រឹមតែជាការបាត់បង់ដោយសេចក្តី អាឡោះអាល័យបំផុតនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បាន បំពេញភារកិច្ចយ៉ាងសកម្មបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ក្នុងរយៈពេលកន្លងមក និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ឹម សុផល សូមបានទៅ កាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ 

អត្ថបទដែលជាប់ទាក់ទង