ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូន ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការក្រសួងកាបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងឯកឧត្តម Pedro ZHAHLEN អគ្គរដ្ឋទូតស្វីស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម

នារសៀលថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការក្រសួងកាបរទេសស្វីស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងឯកឧត្តម Pedro ZHAHLEN អគ្គរដ្ឋទូតស្វីស ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ ឯកឧត្តម Heinrich Schellenberg រដ្ឋលេខាធិការ និងឯកឧត្តម Pedro ZHAHLEN ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏ចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាថ្លែងអំណរគុណការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីស ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមក ចាប់តាំងពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា ជាពិសេសការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា និងការជួយគាំទ្រលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការងារពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជា។

សម្តេចក្រឡាហោម ក៏ថ្លែងអំណរគុណចំពោះការគាំទ្រនានា ដែលរដ្ឋាភិបាលស្វីស បានផ្តល់ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានការ សូមផ្ដល់នូវការគាំទ្រផ្នែកសិក្សា និងផ្តល់យោបល់ទៅលើការធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សម្ដេចក្រឡាហោម ក៏បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅសហព័ន្ធស្វ៊ីស កាលពីឆ្នាំ២០១៦កន្លងទៅ ដែលក្នុងឱកាសនោះសម្តេចបានទទួលបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗដែលជាមេរៀនសម្រាប់កម្ពុជាក្នុងការបន្តជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់អនុវត្តដល់សព្វថ្ងៃ។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស បានថ្លែងអំណរគុណ និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម លើប្រវត្តិនៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស ហើយដែលមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមន្ទីរពេទ្យគន្ធៈបុប្ផា ឯកឧត្ដមក៏គាំទ្រចំពោះការលើកឡើងរបស់សម្ដេចដែរ ដោយសារថា មន្ទីរពេទ្យនេះបានជួយគាំពារគាំទ្រដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺកុមារកម្ពុជា។

ឯកឧត្ដមក៏យកឱកាសនេះជម្រាបជូនសម្ដេចអំពី គម្រោងនានាមួយចំនួនដែលរដ្ឋាភិបាលស្វីស បាននិងកំពុងតែអនុវត្តជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងគម្រោងទ្វេភាគីក៏ដូចជា គម្រោងដែលអនុវត្តនៅក្នុងក្របខ័ណ្ឌមេគង្គ។ ចំពោះក្រុមការងារពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្ម ច្បាប់ NOs ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចផងដែរថា ស្វីសមានការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការងារជាមួយនឹងភាគីពាក់ព័ន្ធ ទាំងភាគីក្នុងរដ្ឋាភិបាល ក៏ដូចជាខាងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើននូវភាពជាដៃគូរចូលរួមចំណែកលើគ្រប់វិស័យ ពាក់ព័ន្ធទាំងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ក៏ដូចជាកិច្ចការផ្សេងផ្សេងទៀត ដើម្បីក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិរបស់កម្ពុជា។

បើជាការឆ្លើយតបពាក់ព័ន្ធទៅនឹងការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនស្វីសចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា សម្ដេចក្រឡាហោមជាថ្មីម្ដងទៀត បានវាយតម្លៃខ្ពស់ និងបានជម្រាបជូនបន្ថែមដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់អនុវត្តផែនការជាតិដំណាក់កាលទី២ ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ចាប់ពីឆ្នាំ២០២១-២០៣០ ហើយនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលកម្ពុជាបន្តពិនិត្យ និងផ្ទេរសិទ្ធិអំណាច ធនធាន ទាំងធនធានមនុស្ស និងធនធានថវិកាទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីខិតខំធ្វើយ៉ាងណាបង្កើនសមត្ថភាពថ្នាក់ក្រោមជាតិ ក្នុងការទទួលបន្ទុកភារកិច្ចដែលថ្នាក់ជាតិប្រគល់ជូន សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសិទ្ធភាពខ្ពស់។

សម្ដេចក៏បានរំឭកផងដែរថា តាមរយៈទស្សនកិច្ចរបស់សម្តេចនៅសហព័ន្ធស្វីសនោះ ជាការពិតទោះបីជាអ្វីដែលបានឃើញនៅសហព័ន្ធស្វីសមិនអាចយកមកអនុវត្តទាំងស្រុងនៅកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិបាលខិតខំ យកបទពិសោធន៍ ក៏ដូចជាទស្សនៈល្អៗលើចំណុចដែលអាចអនុវត្តទៅតាមស្ថានភាពរបស់កម្ពុជា ហើយខិតខំធ្វើយ៉ាងណាឲ្យចំណុចទាំងនោះដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនេះ សម្ដេចក្រឡាហោម និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងការបរទេសស្វីស ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើការងារមួយចំនួនទៀត ក្នុងនោះរួមមានការត្រៀមលក្ខណៈសម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតជាតិឆ្នាំ២០២៣ ការបន្តពង្រឹងការកសាងភាពជាដៃគូររវាងអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្សបទល្មើសគ្រឿងញៀន និងបទល្មើសវាប្រឆាំងទៅនឹងការសម្អាតប្រាក់៕

អត្ថបទដែលជាប់ទាក់ទង