ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា សេង ឆាយអ៊ួរ ដែលបានទទួលមរណភាព

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា សេង ឆាយអ៊ួរ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បានចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ កាំង ហ្គេចណៃ ដែលត្រូវជាភរិយា និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុត។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា មរណភាពលោកឧកញ៉ា សេង ឆាយអ៊ួរ ក៏ជាការបាត់បង់នូវសប្បុរសជន និងពាណិជ្ជករមួយរូបដែលបានចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ បម្រើដល់ឧត្តមប្រយោជន៍សង្គមជាតិ និងប្រជាជន។

សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ ក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកឧកញ៉ា សេង ឆាយអ៊ួរ បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង