ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបានយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ

នារសៀលថ្ងៃព្រហ្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបានយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ នៅស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែននៃបណ្ដាប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមសន្ដិសុខ នយោបាយ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាតំណាងឲ្យភាគីកម្ពុជា ក្នុងពិធីផ្ទេរតួនាទីជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជូនសាធារណរដ្ឋឥណ្ឌូនេស៊ី បន្តពីព្រះរាជាណាចក្រកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលត្រូវទទួលតួនាទីជាប្រធាន «កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ និងជាប្រធាន «កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋានអាស៊ានដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ និងផ្តល់កិច្ចសហការជួយសម្របសម្រួលដល់ការបំពេញតួនាទីរបស់កម្ពុជាប្រកបដោយជោគជ័យក្នុងនាមជាប្រធាន «កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន លើកទី២២» និងជាប្រធាន «កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្ម ឆ្លងដែន លើកទី១៦» ក្នុងឆ្នាំ២០២២ នេះ ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងត្រៀមខ្លួនជានិច្ចតាមគ្រប់លទ្ធភាពក្នុងការផ្តល់កិច្ចសហការឈានទៅសម្រេចបានសមិទ្ធផលថ្មីៗថែមទៀតដើម្បីឧត្តមប្រយោជន៍ និងបុព្វហេតុរួមនៃសន្តិភាព និងវិបុលភាពសម្រាប់តំបន់អាស៊ាន ស្របតាមបាវចនារបស់អាស៊ាន គឺ «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ»៕ 

អត្ថបទដែលជាប់ទាក់ទង