ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣ រួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី១២ (12th AMMTC + 3 Consultation) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ និងឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ នៃលេខាធិការដ្ឋានអាស៊ាន ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នាពេលនេះ និងបានកោតសរសើរភាពជាដៃគូដ៏ល្អរវាងអាស៊ាន និងប្រទេសដៃគូ បូក៣ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ 

សូមបញ្ជាក់ថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣លើកទី១២ នៅពេលល្ងាចថ្ងៃទី២២ ខែកញ្ញានេះ សម្ដេចក្រឡាហោម នឹងថ្លែងសុន្ទកថាបិទ ព្រមទាំងផ្ទេរតួនាទីប្រធានជូនរដ្ឋមន្រ្តីឥណ្ឌូនេស៊ី ហើយសេចក្ដីប្រកាសព័ត៌មានរួមមួយនឹងត្រូវបានធ្វើឡើងក្រោយចប់កិច្ចប្រជុំ ៕ 

អត្ថបទដែលជាប់ទាក់ទង