សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារសិក្សាវិទ្យាល័យមុនីវង្ស ក្រុងបាត់ដំបង
នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារសិក្សាវិទ្យាល័យមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អគារសិក្សាថ្មីចំនួន១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ នៃវិទ្យាល័យមុនីវង្សនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ។ សម្ដេចក្រឡាហោម បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដំណើរការសាងសង់អគារថ្មីនេះ សម្រេចបាន៦៥ភាគរយហើយ ។
នាឱកាសនោះសម្តេចក្រឡាហោម ស ខេង បានផ្តល់ការឧបត្ថមដល់ក្រុមកម្មករសំណង់ចំនួន៧០នាក់ ក្នុងម្នាក់ថវិកា ១សែនរៀល សារ៉ុង១ ក្រម៉ា១ និងបន្ថែមជូននូវអង្ករចំនួន ២៥ការ៉ុង ត្រីខចំនួន ៣កេសធំ មីចំនួន ៣០កេសតូច ទឹកត្រីចំនួន ២០យួរ ទឹកស៊ីអ៊ីវចំនួន ២០យួរ ទឹកសុទ្ធចំនួន ៥០យួរ អាល់កុលចំនួន ៣កេស និងម៉ាស់ចំនួន ២០ប្រអប់៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)