ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 

ពិធីបុណ្យទក្ខិណានុប្បទាននាឱកាសនេះ បានប្រារព្ធឡើងដោយមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិ ក្រោមជាតិ ក្រុមគ្រួសារ និងញាតមិត្តជិតឆ្ងាយជាច្រើនរូបទៀត។ 

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ សម្ដេចជាអតីតអភិបាលខេត្តកំពង់ចាម ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ សម្ដេចបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ៕ 

អត្ថបទដែលជាប់ទាក់ទង