ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ដឹកនាំពិនិត្យវឌ្ឍនភាពកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ

នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដឹកនាំពិនិត្យវឌ្ឍនភាពកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់(CMAC ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាង បានធ្វើរបាយការណ៍ឱ្យដឹងថាគិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកបានជាង១ពាន់គ្រាប់ហើយ ស្មើនឹងជាង១៧តោន។ ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា មន្រ្តីក្រុមការងារទាំងអស់បានខិតខំពុះពាររាល់ការលំបាក និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបំពេញបេសកកម្មតាមបទបញ្ជារាជរដ្ឋាភិបាល ទោះបីជាមិនទាន់មានកញ្ចប់ថវិកាដើម្បីគាំទ្រកិច្ចប្រតិបត្តិការនេះក៏ដោយ។

ពាក់ព័ន្ធនឹងការងារបច្ចេកទេសនៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកនេះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់(CMAC បានធ្វើបទបង្ហាញជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីសកម្មភាពនៃកិច្ចប្រតិបត្តិការ លទ្ធផល និងបញ្ហាប្រឈមនៃកិច្ចប្រតិបត្តិការ ព្រមទាំងអត្ថប្រយោជន៍ ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ នៃកិច្ចប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹករបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនាពេលនេះ។

នាឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើរបាយការណ៍ជូនអង្គប្រជុំអំពីភារកិច្ចសំខាន់ៗមួយចំនួនរបស់ក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនេះ ក្នុងនោះរួមទាំងទិដ្ឋភាពបច្ចេកទេស និងច្បាប់ក្នុងការងារបូមខ្សាច់នៅតំបន់ប្រតិបត្តិការ។ ឯកឧត្តម បានឱ្យដឹងថានៅក្នុងការដ្ឋានទី៥នេះ ក្រសួងរ៉ែ និងថាមពល បានសម្របសម្រួលដំណើរការបូមខ្សាច់ចេញបានប្រមាណជាង៥រយ៨ពាន់ម៉ែត្រត្រីគុណ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានដាក់គោលដៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកដែលបន្សល់ពីសម័យសង្គ្រាមឱ្យអស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសម្រួលដល់ដំណើរនាវាចរណ៍ រួមទាំងការងារផ្សេងៗទៀតពាក់ព័ន្ធនឹងទន្លេ។ សម្ដេច បានវាយតម្លៃខ្ពស់ ចំពោះការងារដែលបានខិតខំធ្វើពលិកម្ម បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេបានជាបន្តបន្ទាប់ ទោះបីជាមានឧបសគ្គខ្លះក៏ដោយ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានបន្តលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកបន្តការបំពេញបេសកម្មឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ដែរថា ចំពោះបញ្ហាប្រឈមមួយចំនួនដែលក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនោះ សម្ដេចរួមទាំងថ្នាក់ដឹកនាំនឹងខិតខំជំរុញការដោះស្រាយដើម្បីធានាគាំទ្រដំណើរការប្រតិបត្តិការរបស់ក្រុមការងារឱ្យប្រព្រឹត្តិទៅដោយរលូនផងដែរ ៕ 

អត្ថបទដែលជាប់ទាក់ទង