ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃអញ្ជើញទៅទស្សនកិច្ចនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២

នៅរសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃអញ្ជើញទៅទស្សនកិច្ចនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានការអញ្ជើញអមដំណើរពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាតំនប់មួយដ៏ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅភូមិភាគឥសាននៃប្រទេស ហើយស្ថានីយវារីអគ្គិសនីនេះស្ថិតនៅចម្ងាយ ១,៥ គីឡូម៉ែត្រ ខាងក្រោមចំណុចប្រសព្វ នៃទន្លេសេសាននិងទន្លេស្រែពក និងមានអាងស្តុកទឹកលាតសន្ធឹង តាមដងទន្លេសេសាន ក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន​ ៕


អត្ថបទដែលជាប់ទាក់ទង