សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួម សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ដែលបានប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃនៅថ្ងៃទី១៦ និង១៧ ខែ កក្កដា ឆ្នាំ២០២២ នេះ។
សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាឱកាសនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, ក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍ជាច្រើនរូបទៀត ព្រមទាំងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។
អង្គសន្និបាតបានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។ នារសៀលថ្ងៃអាទិត្យនេះនឹងមានការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលក្រោយបីទបញ្ចប់សន្និបាតរយៈពេលពីរថ្ងៃ៕