ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំ កិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការសាងសង់ទីស្ដីការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ

នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការសាងសង់ទីស្ដីការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងអគ្គនាយក តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងក្រុមហ៊ុនសាងសង់ និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមហ៊ុនបង្កើនការយកចិត្តទុកដាក់សាងសង់អគារទីស្ដីការក្រសួងឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំប្រព័ន្ធភ្លើង និងទឹកឱ្យមានសុវត្ថិភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។

នៅក្រោយបញ្ចប់កិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តដឹកនាំអង្គប្រជុំ អញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃផងដែរ។ គិតមកដល់ពេលនេះ ដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ សម្រេចបាន៦៩ភាគរយហើយ ៕

អត្ថបទដែលជាប់ទាក់ទង