ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ចាត់តំណាង នាំយកអំណោយ ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន៣០៥គ្រួសារ

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌ និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដុំបង បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សា ខន ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន៣០៥គ្រួសារ។

តំណាងប្រជាពលរដ្ឋទាំង៣០៥គ្រួសារដែលបានទទួលអំណោយ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នាឱកាសនោះ បានអញ្ជើញមកពីភូមិចំនួន១៥ នៃឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួម១យួរ ទឹកសុទ្ធចំនួន៤យួរ ព្រមទាំងម៉ាស់ និងអាល់កុល ដើម្បីប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងពេលចាំបាច់។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌ បានជម្រាបជូននូវសេចក្ដីផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះបងប្អូនប្រជាពលរដ្ឋឃុំក្ដុលតាហែន ព្រមទាំងបានគូសបញ្ជាក់ថាឃុំក្ដុលតាហែននេះគឺជាឃុំដំបូងហើយដែលក្រុមក្រឡាហោមមនុស្សធម៌ បានបន្តចុះផ្ដល់អំណោយជូនពលរដ្ឋមានបញ្ហាក្នុងជីវភាព បន្ទាប់ពីបញ្ចប់ការបោះឆ្នោត។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ ឯកឧត្តម បានថ្លែងកោតសរសើរ និងអរគុណ ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនលើសលុប រួមទាំងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងមូលដ្ឋានឃុំ សង្កាត់។

ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានរម្លឹកដែរថាឃុំក្ដុលតាហែន និងស្រុកបវេលនេះ ក៏ជាអតីតតំបន់សមរភូមិចុងក្រោយរវាងរាជរដ្ឋាភិបាល និងខ្មែរក្រហមផងដែរ។  ឯកឧត្តមបន្ថែមថាអំណោយនាថ្ងៃនេះ ជាអំណោយតិចតួចប៉ុណ្ណោះ ប៉ុន្តែអំណោយដ៏ធំនោះ គឺអំណោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានសង្គ្រោះជីវិតពលរដ្ឋពីរបបខ្មែរក្រហម រួមទាំងជំងឺកូវីដ-១៩ថ្មីនេះទៀត អំណោយសុខសន្តិភាព និងអំណោយនៃការអភិឌ្ឍជាតិជាបន្តបន្ទាប់៕ 

អត្ថបទដែលជាប់ទាក់ទង