ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ពិធីសំណេះសំណាលនាឱកាសនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាសមាជិកសភា ថ្នាក់ដឹកនាំនិងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឬស្សី បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតដែលអញ្ជើញមកពីបណ្ដាឃុំទាំង៩ ក្នុងស្រុមោងឬស្សី ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសនោះ បានជម្រាបជូននូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងការនឹករលឹកពីសំណាក់សម្ដេចប្រធាន និងសម្ដេចប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ បេក្ខជនក្រុមប្រឹក្សាឃុំ សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកគាស់ក្រឡទាំងអស់ និងបានជូនសូមពរឱ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីគុណតម្លៃនៃការកសាង និងរក្សាបានសុខសន្តិភាពពេញផ្ទៃប្រទេស ធ្វើឱ្យជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិកាន់តែមានការរីកចំរើន រួមទាំងការឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិដែលជាជោគជ័យមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជា ចាប់ពីក្រោយសម័យអាណានិគមនិយមបារាំង រហូតឈានដល់ការសម្រេចប្ដេជ្ញាចិត្តធ្វើឱ្យប្រទេសជាតិក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមបន្ទាត់នៃសុខសន្តិភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា និងមានការគាំទ្រពេញទំហឹង ច្រើនលើសលុបពីប្រជាពលរដ្ឋ ដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ ក្នុងពេលដែលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ដែលមិនមានគណបក្សនយោបាយឬក្រុមណាមួយហ៊ានចេញមុខតស៊ូផ្ដួលរំលំរបបនេះដើម្បីរំដោះប្រជាជនឡើយ។

សម្ដេចក្រឡាហោមក៏បានលើកឡើងពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងបានណែនាំឱ្យថ្នាក់ដឹកនាំ និងបេក្ខជនគណបក្សបន្តការខិតខំបំរើប្រជាពលរដ្ឋឱ្យបានល្អ ដូចដែលគណបក្សបានប្រកាន់យកគោលការណ៍រួមសុខរួមទុក្ខជាមួយប្រជន មិនរត់ចោលប្រជាជន អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន។ សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងស្នើសុំឱ្យគ្រប់ភាគីចូលរួមបង្កលក្ខណៈឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា៕

អត្ថបទដែលជាប់ទាក់ទង