ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យក្រុមនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម

នៅរសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។  

តំណាងក្រុមនិស្សិតបានរាយការណ៍ជូនសម្ដេចក្រឡាហោមថាអារូបករណ៍ទទួលបាននេះ ជាអាហារូបករណ៍ដ៏មានសក្ដានុពលមួយដែលទទួលបានគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងដើម្បីរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍រយៈពេលវែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា។  

តំណាងក្រុមនិស្សិតបន្តថាអាហរូបករណ៍នេះនឹងផ្ដល់ឱកាសស្រាវជ្រាវ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដល់និស្សិតកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយដែលមានបំណងនាំមកនូវភាពវិជ្ជមានសម្រាប់ប្រទេសជាតិ ដើម្បីរួមចំណែកដល់តម្រូវការនៃការអភិវឌ្ឍន៍កម្ពុជានាពេលអនាគត។  

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ និងកោតសរើសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតដែលបើទោះបីជាជាប់បំពេញការងារក្នុងវិស័យសាធារណៈ ឬឯកជន ប៉ុន្តែខិតខំរៀនសូត្ររហូតប្រឡងជាប់អាហារូបករណ៍ដោយជោគជ័យ។  

សម្ដេចឧបនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថាក្រុមនិស្សិតនឹងបន្តប្រឹងប្រែងធ្វើឱ្យទទួលបានជោគជ័យថ្មីបន្ថែមទៀត ដោយបន្តការសិក្សាឱ្យបានចប់ចុងចប់ដើមតាមកម្មវិធីសិក្សា។ សម្ដេចបន្តថាអាហារូបករណ៍នេះជាឱកាសឱ្យក្រុមនិស្សិតបានពង្រឹងចំណេះដឹង និងបទពិសោធន៍ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។  

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានបន្តមានប្រសាសន៍អំពីប្រវត្តិនៃការសិក្សារៀនសូត្ររបស់សម្ដេចផ្ទាល់ និងក៏បានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងភាគីក្រសួងអូស្ត្រាលីផងដែរ។  

សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ១៩៩៥មក កម្មវិធីអាហារូបករណ៍ Australia Award គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានជាង៨០០នាក់ឱ្យទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ៕ 

អត្ថបទដែលជាប់ទាក់ទង