ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពីគណៈកម្មាធិការសម្រលសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ

នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេចស្ដីពីគណៈកម្មាធិការសម្រលសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ ប្រារព្ធនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

អញ្ជើញមានប្រសាសន៍នាឱាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានណែនាំក្រុមការងារនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពង្រឹងស្មារតីសហប្រតិបត្តិការខ្ពស់ និងបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពជាគន្លឹះមួយចំនួននៃការទប់ស្កាត់ ការបង្ការ និងការបង្ក្រាប បទល្មើសសម្អាតប្រាក់ និងបទល្មើសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សំដៅរក្សាស្ថិរភាព និងសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

អនុក្រឹត្យដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ស.ហ។ គ.ស.ហ ដែលជាយន្តការសម្របសម្រួលជាន់ខ្ពស់ ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ។ សមាសភាព របស់ គ.ស.ហ រួមមាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជាអនុប្រធានប្រចាំការ រដ្ឋមន្រ្តីក្រសួងយត្តិធម៌អនុប្រធាន និងមានសមាជិកមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង