សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា សិទ្ធិសេរីភាព និងការបញ្ចេញមតិនៅកម្ពុជាមានពេញបរិបូរណ៍មិនដូចការលើកឡើងរបស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះទេ ខណៈអង្គការ-សមាគមនៅកម្ពុជានាសព្វថ្ងៃនេះមានរហូតដល់ជាងប្រាំពាន់នោះ៕
ថ្លែងនៅក្នុងវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលមានតំណាងអង្គការសង្គមស៊ីវិលប្រមាណជាងបីពាន់នាក់ចូលរួម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា អង្គការ-សមាគមទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនាសព្វថ្ងៃនេះ គឺមានរហូតដល់ទៅ៥.៣៦៣ ហើយក្នុងនោះសមាគមមានចំនួន២.១៧៩៕