ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីប្រទានភ្លើងរំលាយព្រះសពសម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រទានភ្លើងរំលាយព្រះសពសម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះមេរុ ឬមេនបូជាព្រះសព ស្ថិតនៅមុខវត្តបុទមវត្តីរាជវរារាម រាជធានីភ្នំពេញ។

ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា ពិធីរំលាយព្រះសពថ្វាយសម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ ព្រះប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់មហាក្សត្រ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតនាយករដ្ឋមន្ត្រីទី១ អតីតប្រធានរដ្ឋសភា មានការអញ្ជើញចូលរួមពីសម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធារដ្ឋសភា សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិ និងព្រះញាតិវង្សជាច្រើនអង្គនាក់ទៀត។

សម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ គឺជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គមានព្រះបុត្រាបុត្រីចំនួន៥ព្រះអង្គ។ នៅរយៈកាលចុងក្រោយនេះ ព្រះអង្គបានយាងទៅព្យាបាលព្រះរាជសុខភាពនៅសាធារណរដ្ឋបារាំង មុនយាងចូលព្រះទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ មួយសប្ដាហ៍ក្រោយចូលទិវង្គត ព្រះសពត្រូវបានដង្ហែរតាមយន្តហោះពិសេសមកដល់មាតុប្រទេស និងបានប្រារព្ធព្រះពិធីបុណ្យរយៈពេល៣ថ្ងៃមុននឹងប្រារព្ធពិធីរំលាយព្រះសព។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណកម្មការចំពោះកិច្ចមួយ ដើម្បីថ្វាយការរៀបចំព្រះពិធីបុណ្យសពសម្ដេចក្រុមព្រះ នរោត្តម ឬណរិទ្ធ និងបានចេញសារាចរណ៍ណែនាំឱ្យកំណត់យកថ្ងៃរំលាយព្រះសព ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ជាថ្ងៃកាន់ព្រះមរណទុក្ខទូទាំងប្រទេស ដោយតម្រូវឱ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដង និងផ្អាកនូវសកម្មភាពមួយចំនួនពាក់ព័ន្ធនឹងការកំសាន្តសប្បាយ ដើម្បីចូលរួមសម្ដែងការគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ៕

អត្ថបទដែលជាប់ទាក់ទង