ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ

នារសៀលថ្ងៃសៅរ៍ ៩កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ទាំងក្រុមការងារគណបក្ស និងក្រុមការរាជរដ្ឋាភិបាល ក្រុមការងារគណបក្សគ្រប់ថ្នាក់ អាជ្ញាធរនិងកងកម្លាំងទូទាំងខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងពុះពារសម្រេចបានសមិទ្ធិផលនានាជាច្រើនក្នុងកិច្ចការបំរើជាតិ និងប្រជាជន។

សម្ដេចក្រឡាហោមបានកត់សម្គាល់ថា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានប្រឹងប្រែងយកអស់កម្លាំងកាយប្រាជ្ញាស្មារតីខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ពិសេសអាស្រ័យដោយការប្ដេជ្ញាចិត្តចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពកម្ពុជាក៏អាចគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ ហើយឈានទៅចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ច និងសង្គមជាជំហានៗក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ទោះបីជាជួបប្រទះនឹងបញ្ហានានាក្នុងវិបត្តិជំងឺកូវីដ-១៩នេះយ៉ាណាក្ដី ក៏ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង បានខិតខំពុះពារលើកស្ទួយ និងធ្វើឱ្យសម្រេចបានកិច្ចការសំខាន់ៗស្របទៅតាមផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមកដល់ពេលនេះក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ក៏កំពុងបំពេញភារកិច្ច និងសកម្មភាពដឹកនាំសមាជិកបក្ស និងអ្នកគាំទ្រគណបក្សពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត។

សម្ដេចក្រឡាហោមក៏បានសម្ដែងការគាំទ្រចំពោះទិសដៅគណៈកម្មាធិការគណបក្សខេត្ត និងបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដូចជាការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ រួមមានបន្តណែនាំក្រុមសមាជិកបក្ស និងអ្នកគាំទ្រទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត ជំរុញការទទួលបានអត្តសញ្ញាណបណ្ណ ពង្រឹងភ្នាក់ងារគណបក្សដើម្បីទប់ស្កាត់ការបំពានច្បាប់បោះឆ្នោត បញ្ចៀសការធ្វើការងាររដ្ឋពាក់ព័ន្ធនឹងការងារនយោបាយដែលរងការរិះគន់ និងត្រៀមរៀបចំសន្និបាតគណបក្សឃុំសង្កាត់ឱ្យបានទាន់ពេលវេលា។

សម្ដេចក្រឡាហោមក៏បានជំរុញថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស បន្តចុះស្វែងយល់ជីវភាពពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីមានវិធានការអន្តរាគមន៍ជួយគ្រួសារពលរដ្ឋមានការខ្វះខាតស្បៀងអាហារ និងជួបបញ្ហាធ្ងន់ធ្ងរ ដោយត្រូវប្រមូលបញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីដាក់ចេញវិធានការដោះស្រាយ ពង្រឹងសមត្ថភាពបំពេញការងារបស់មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន និងមេភូមិ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

នាឱកាសនោះដែរ សម្ដេចក៏បានណែនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោត ការដោះស្រាយផលប៉ះពាល់នានាបណ្ដាលមកពីជំងឺកូវីដ-១៩ ដើម្បីបន្តអភិវឌ្ឍន៍សង្គមគ្រប់វិស័យ។

សម្ដេចបន្តថាការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញបណ្ដើរៗនេះ មិនមែនមានន័យថាកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ ប៉ុន្តែការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញនាពេលនេះ គឺជាការចាប់ផ្ដើមរៀនរស់ក្នុងបរិបទថ្មីជាមួយកូវីដ-១៩ ដូច្នេះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រី ដែលចុះទៅតាមមូលដ្ឋាននានាត្រូវបន្តប្រុងប្រត័ត្ន ហើយអប់រំផ្សព្វផ្សាយឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននឹងជំងឺឆ្លងនេះបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង