ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីពន្លត់ភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីពន្លត់ភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អញ្ជើញទទួលដំណើរមកដល់របស់សម្ដេចព្រះប្រមុខរដ្ឋស្ដីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅវិមានឯករាជ្យនាឱកាសនោះ រួមមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អនុប្រធានព្រឹទ្ធសភា រដ្ឋសភា ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងចម្រុះ មហាជន និងគណៈយុវជនជាច្រើនរូបទៀត។

សូមបញ្ជាក់ថាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានប្រគល់ព្រះរាជភារកិច្ចជាប្រមុខរដ្ឋស្ដីទី ជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងអំឡុងពេលព្រះរាជអវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតអង្គការយូនេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះអង្គបានចាត់តាំងសម្ដេចវិបុលសេនាភក្ដី អញ្ជើញពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យនាថ្ងៃទី១១ ខែវិច្ឆិកានេះ៕

អត្ថបទដែលជាប់ទាក់ទង