ឯកឧត្តម សក់ សេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណនិងវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយ ប្រាជ្ញាស្មាតី ដើម្បីបុព្វហេតុទាមទារមកវិញនូវឯករាជ្យ
នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណនិងវិញ្ញាណក្ខន្ធវីរជនស្នេហាជាតិដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយ ប្រាជ្ញាស្មាតី ដើម្បីបុព្វហេតុទាមទារមកវិញនូវឯករាជ្យ និងអធិបតេយ្យភាពជាតិ ក្រោមព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមបំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅវិមានតម្កល់ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងវិមានឯករាជ្យ៕