ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សរុបចំនួន១៨៥គ្រួសារ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នាឱកាសនោះរួមមាន មកពីឃុំតាលាស់ ស្រុកមោងឬស្សីចំនួន១៣៥គ្រួសារ និងសង្កាត់រតនៈក្រុងបាត់ដំបងចំនួន៥០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ៤យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួន។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡាហោម និងជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បាននាំនូវប្រសាសន៍របស់សម្តេចក្រឡាហោម សាកសួរសុខទុក្ខ និងជូនពរពលរដ្ឋឱ្យបានឆាប់ជាសះស្បើយ និងសូមឱ្យអ្នកដែលនៅក្នុងផ្ទះឬតំបន់បិទខ្ទប់ថែររក្សាសុខភាព ហើយអ្នកសម្រាកនៅមន្ទីរព្យាបាល ក៏សូមឆាប់បានជាសះស្បើយផងដែរ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយ ក៏បានសម្ដែងនូវសេចក្ដីរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលតែងផ្ដល់ភាពកក់ក្ដៅ និងផ្ដល់ជំនួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគោរពបួងសួងជូនសម្ដេច លោកជំទាវ ព្រមទាំងក្រុមការងារមានសុខភាពល្អ ចៀសផុតពីជំងឺឆ្លង និងសម្រេចគ្រប់ភារកិច្ចបំរើជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង