ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៣វត្ត ក្នុងស្រុកបវេល ខេត្តបាត់ដំបង

នៅថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី បាននាំយកទេយ្យទានរួមមានៈ ទៀនវស្សា គ្រឿងឧបភោគបរិភោគ ម៉ាស់ និងអាល់កុល ដែលជាសទ្ធាដ៏ជ្រះថា្លរបស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៣វត្ត ក្នុងស្រុកបវេល ខេត្តបាត់ដំបង។

ឯកឧត្តម ខាន់ ម៉ាណេរ បានពិតព្រះសង្ឃទាំង៣៣វត្ត ជម្រាបជូនដូនជី តាជីនិងពុទ្ធបរិស័ទដែលមានវត្តមានចូលរួមនាំឱកាសនោះ នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលគ្រប់ពេលវេលាតែងតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការលះបង់សទ្ធាដ៏ជ្រះថ្លាក្រៃលែងសម្រាប់ព្រះពុទ្ធសាសនា និងបានយកចិត្តទុកដាក់ក្នុងការកសាងវត្តនានាទូទាំងខេត្តបាត់ដំបង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តម រដ្ឋលេខាធិការ អំពាវនាវដល់គណៈកម្មការវត្តនានា ចូលរួមផ្សព្វផ្សាយការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការការពារឲ្យបានខ្ជាប់ខ្ជួន គឺ៣កុំ និង៣ការពារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង