ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ខាន់ ម៉ាណេរ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជាពិសេសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន១៦០គ្រួសារនៅឃុំចំនួន៤ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសនេះបានអញ្ជើញមកពីឃុំតាតោកចំនួន៤០គ្រួសារ ឃុំកំពង់ល្ពៅចំនួន៤០គ្រួសារ ឃុំតាដាញ់ចំនួន៤០គ្រួសារ និងឃុំស៊ុង៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរ ទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត។

នាឱកាសនោះដែរ ឯកឧត្តមគណៈប្រតិភូតំណាងសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានជម្រាបប្រជាពលរដ្ឋនូវសេចក្ដីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច និងលោកជំទាវ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើសារអំពាវនាវឱ្យបងប្អូនបន្តចូលរួមឱ្យបានខ្លាំងក្លាក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋបានបង្ហាញភាពរីករាយចំពោះអំណោយ និងទឹកចិត្តស្រលាញ់ជាតិ និងប្រជាជនរបស់សម្ដេច ក្រឡាហោម និងលោកជំទាវ ព្រមទាំងបានបួងសួងជូនសម្ដេច លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាក់ថ្នាក់សូមមានសុខភាពល្អ ចៀសផុសពីជំងឺទាំងពួង ពិសេសទទួលបានជោគជ័យក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង