ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យទីតាំងបិទខ្ទប់ក្នុងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាទិវាទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ ព្រមទាំងពិនិត្យទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

អញ្ជើញចូលរួមទទួលនិងអមដំណើរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីនាឱកាសនោះរួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំចំណុះរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នាឱកាសនោះថាវត្តមានរបស់សម្ដេចនាពេលនេះ គឺជាការផ្ដល់ការលើកទឹកចិត្តខ្ពស់ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ ព្រមទាំងតួអង្គពាក់ព័ន្ធដែលបានកំពុងបំពេញភារកិច្ចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាជនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែមិនទាន់មានការថមថយនោះទេ និងថាពេលនេះការការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ គឺជារឿងសំខាន់បំផុតរបស់មនុស្សជាតិក្នុងនោះក៏រាប់ទាំងប្រទេសកម្ពុជាយើងដែរ។ សម្ដេចបន្តថា មន្ត្រីកងកម្លាំងទាងអស់ក៏មិនខុសពីយើងគ្រប់គ្នានោះដែរ ប៉ុន្តែសម្រាប់ពួកគាត់ ភារកិច្ចបំរើជាតិ និងប្រជាជនពិសេសការពារសេចក្ដីសុខជូនប្រជាជនមានអាទិភាពជាង។ 

នៅក្នុងឱកាសសំណេះសំណាលសួរសុខទុកអាជ្ញាធរ និងកងកម្លាំងនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តមានប្រសាសន៍ក្នុងន័យដើមថា «យើងម្នាក់ៗសុទ្ធតែខ្លាចកូវីដ-១៩ ហើយយើងថាគួរតែនៅផ្ទះទើបសុខជាង។ ចុះចំណែកបងប្អូន[អាជ្ញាធរ និងកងកម្លាំង]យើងដែលកំពុងបំពេញភារកិច្ចនេះវិញ? គាត់ក៏ដូចយើងដែរ។ ដូច្នេះខ្ញុំត្រូវតែចុះមកផ្ដល់កម្លាំងចិត្តដល់ពួកគាត់»។

សូមបញ្ជក់ថានៅក្នុងដំណើរអញ្ជើញសួរសុខទុក្ខអាជ្ញាធរ និងកងកម្លាំងកំពុងបំពេញភារកិច្ចនៅតាមគោលដៅអនុវត្តវិធានការបិទខ្ទប់ទីតាំងនានា ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះដែរ ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ទឹកសុទ្ធ និងសម្ភារការពារជំងឺកូវីដ-១៩មួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង