ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គស្នងការ, អគ្គស្នងការរង, ឯកឧត្តមអគ្គនាយក អគ្គនាយករង, ឯកឧត្តមប្រធាន អនុប្រធានអង្គភាព និងទីប្រឹក្សាក្រសួង ។

អញ្ជើញមានប្រសាសន៍បើកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងកោតសរសើរថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋានដែលបានរៀបចំរបាយការណ៍ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេសថ្លែងអំណរគុណក្រុមការងារដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។

បន្ទាប់មក ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ស្ដីអំពីដំណើរការរៀបចំខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សាលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង