ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម ស សុខា បានអញ្ជើញប្រគល់អំណោយកង់ អង្ករ ត្រីខ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់ប្អូនៗជាសិស្សានុសិស្សមកពីគ្រួសារមានបញ្ហាក្នុងជីវភាពចំនួន២៥០នាក់

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញប្រគល់អំណោយកង់ អង្ករ ត្រីខ សម្ភារៈសិក្សា និងថវិកាមួយចំនួន ដល់ប្អូនៗជាសិស្សានុសិស្សមកពីគ្រួសារមានបញ្ហាក្នុងជីវភាពចំនួន២៥០នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

កិច្ចប្រកបដោយសប្បុរសធម៌នេះ បានប្រារព្ធឡើងយ៉ាងមហាឡារិក នៅមុខប្រាសាទបាណន់ ជាពិសេស ដោយបានការអញ្ជើញចូលរួមជាដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងសមាជិក សមាជិការនៃក្រុមការងារអ្នកម្ដាយមនុស្សធម៌ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបង, រដ្ឋបាលស្រុកបាណន់, ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង, ចុះជួយស្រុកបាណន់, អាជ្ញាធរដែនដី, រួមទាំងលោកឪពុក អ្នកម្ដាយ និងអាណាព្យាបាល ប្អូនៗជាសិស្សានុសិស្ស ជាច្រើនរូបទៀត។

អញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់ប្អូនៗសិស្សានុសិស្សនាឱកាស​នោះ ឯកឧត្តម ស សុខា បានថ្លែងនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងទឹកចិត្តប្រកបដោយការណិតស្រលាញ់ដ៏ជ្រាលជ្រៅរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ចំពោះប្អូនៗជាសិស្សានុសិ្សមានបញ្ហាក្នុងជីវភាព និងមានសេចក្ដីសង្ឃឹមជឿជាក់ថាបន្ទាប់ពីទទួលបានជំនួយនាថ្ងៃនេះ ពិសេសគឺកង់ល្អៗម្នាក់មួយគ្រឿងនោះ ប្អូនៗនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅសាលារៀន ហើយខិតខំសិក្សារៀនសូត្រ ស្ដាប់តាមការអប់រំណែនាំលោកឪពុក អ្នកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង