ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់

នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ចាប់ពីឆ្នាំ២០០៨មក មានអតីតនិស្សិតជាង២ម៉ឺននាក់ជាធនធានសំខាន់ក្នងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ក្នុងស្ថាប័នសាធារណៈ និងឯកជនជាង៩០ភាគរយ ក្នងវិស័យសំខាន់ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច និងវិស័យសំណង់ជាដើម ខណៈនៅថ្ងៃនេះសាកលវិទ្យាល័យផ្ដល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន២០២៣នាក់ ស្រី១០៥០នាក់ ក្នុងនោះនិស្សិតបរិញ្ញាបត្ររង១៣១នាក់ បរិញ្ញាបត្រ១៧៤៩នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់១៤៣នាក់។

ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណគណៈកម្មការដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអនុប្រធាន និងសមាជិក ដែលបានខិតខំប្រឹងប្រែងផ្ដល់យោបល់លើការងារដឹកនាំគ្រប់គ្រង ការងារបច្ចេកទេស ការងារគុណភាពអប់រំម និងការងារគ្រប់គ្រងគម្រោង ដើម្បីលើកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង ជាក់ស្ដែងក្នុងរយៈពេល៣ខែនៃការធ្វើកំណែទម្រង់ គណៈកម្មការបានធ្វើឱ្យសាកលវិទ្យា័យជាតិបាត់ដំបងមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបាននូវការកោតសរសើរពីមន្រ្តីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ ទាំងក្នុង និងក្រៅខេត្ត។

អញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំឱ្យទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ក្នុងនោះក៏មានការរៀបចំកែសម្រួលថ្នាក់ដឹកនាំសាកាលវិទ្យាល័យជាតិបាត់ដំបង ដើម្បីធ្វើឱ្យសាកលវិទ្យាល័យកាន់តែមានកិត្យានុភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សម្ដេចបានរម្លឹកថាសាកលវិទ្យាល័យជាតិបាត់ដំបង ធ្លាប់មានឈ្មោះល្បីតាំងពីមុនសម័យសង្គ្រាមមកម្លេះ ហើយក្រោយពីបញ្ចប់ភ្លើងសង្គ្រាម រាជរដ្ឋាភិបាលបានរៀបចំដំណើរការសាកលវិទ្យាល័យនេះឡើងវិញ ដោយដាក់ជាសាលាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង រហូតមានការកែសម្រួលបន្តបន្ទាប់។ សម្ដេចក៏បានស្នើក្រសួងអប់រំ អាជ្ញាធរខេត្ត គណៈគ្រប់គ្រង និងនិស្សិតទាំងអស់ ខិតខំគាំទ្រការដឹកនាំសាកលវិទ្យាល័យរបស់ឯកឧត្តមសាកលវិទ្យាធិការដែលទើបនឹងតែងតាំងថ្មី។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីក៏បានសម្ដែងការកោតសរសើរប្រកបដោយជំនឿចិត្តចំពោះសមាសភាពគណៈកម្មការដែលជួយគាំទ្រដល់ដំណើរកសាកលវិទ្យាល័យបាត់ដំបង និងគណៈគ្របគ្រងសាកលវិទ្យាល័យ ថានឹងអាចរួមកម្លាំងសាមគ្គីគ្នាសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅបន្តអភិវឌ្ឍន៍សាកលវិទ្យាល័យនេះឱ្យកាន់តែមានគុណភាពក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចបានមានប្រសាន៍ថាមានតែធនធានមនុស្សទេដែលអាចធ្វើឱ្យសង្គមកាន់តែមានការរីកចំរើន។

នៅក្នុងឱកាសនោះដែរសម្ដេចក៏បានមានប្រសាសន៍អំពីទស្សនៈដឹកនាំ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលជាដាក់ចេញដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយសម្ដេចបានផ្ដល់ការយល់ឃើញ និងពន្យល់ថា កញ្ចប់ក្នុងន័យធៀប គឺការពិនិត្យមើលថាតើក្នុងមួយថ្ងៃយើងធ្វើអ្វីខ្លះខុស និងត្រវ ដើម្បីយកកំហុសទៅកែលម្អរ ដែលលសម្ដេចថាការកែលម្អរនោះហើយមានន័យថាដូចនឹងទស្សនៈថា ងូតទឹក និងដុះក្អែល។

សម្ដេចបានបន្តថាកញ្ចក់មួយទៀតរបស់យើង គឺក្រៅពីមើលខ្លួនឯង គឺការមើលមកពីអ្នកដទៃ និងសង្គម ថាតើគេវាយតម្លៃសកម្មភាពយើង ឬទង្វើយើងយ៉ាងដូចម្ដេច ហើយមានចំណុចណាខ្លះដែលគួរកែតម្រូវ ខណៈកញ្ចក់មួយទៀតអាចអតីតកាល ដូចអតីតកាលកម្ពុជាដែលឆ្លងកាត់បញ្ហាជាច្រើន ឆ្លងកាត់សង្គ្រាម កាប់សម្លាប់ជាដើម។ សម្ដេចបានផ្ដល់ការយល់ឃើញថាការយកអតីកាលមកសិក្សា គឺប្រៀបបានជាកញ្ចក់មួយដើម្បីយើងបញ្ចៀសកុំឱ្យកើតមានប្រវត្តិសាស្រ្តច្រំដែលដែលនាំឱ្យមានមហន្តរាយដល់ប្រទេសជាតិ។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថានិស្សិតដែលមានឱកាសសិក្សា លោកគ្រូអ្នកគ្រូដែលមានឱកាសបង្រៀននៅទីនេះ គឺដោយសារតែប្រទេសជាតិមានសន្តិភាពពិតប្រាកដ នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមកាប់សម្លាប់អស់រយៈពេលជាច្រើនឆ្នាំ។ សម្ដេចបានចាត់ទុកសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍជាតិដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ ថាជាទ្រព្យសម្បត្តិមហាសាលដែលត្រូវរួមគ្នាថែរក្សា។

មុននឹងបញ្ចប់ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បីធ្វើកំណែទម្រង់ និងជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ និងបន្តណែនាំតម្រង់ទិសដល់សាកលវិទ្យាល័យជាតិបាត់ដំបង លើការងារដឹកនាំគ្រប់គ្រងការងារបច្ចេកទេស និងការងារធានាគុណភាពអប់រំឱ្យស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបានផ្ដល់អនុសាសន៍បន្ថែមដល់សាកលវិទ្យាបាត់ដំបង និងនិស្សិតជ័យលាភី៕

អត្ថបទដែលជាប់ទាក់ទង