សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកសិក្ខាសាលា ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា លើកទី៧
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញបើកសិក្ខាសាលា ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹងសុខដុមនីយកម្មសាសនា លើកទី៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ« សាសនិក គ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍» នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទចតុមុខ។