ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

ឯកឧត្តម​ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីការយកទុកដាក់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ចំពោះសុខទុក្ខក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងស្ថានភាពដែលបងប្អូនកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង និងក៏បន្ទាប់ពីទឹកជំនន់បានស្រកត្រឡប់ទៅវិញ ដោយសម្ដេច បានណែនាំឱ្យក្រុមការងារចុះសហការជាមួយអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការជួយសង្គ្រោះ និងត្រៀមបង្កាបញ្ហានានាជូនបងប្អូនឱ្យបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក និងសហការី បានអញ្ជើញចែកជូនអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគរបស់សម្ដេចក្រឡាហោម និងលោកជំទាវ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងនោះរួមមាន ថ្នាំពេទ្យ តង់កៅស៊ូ ព្រមគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង