សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
នៅរសៀលពុធ ថ្ងៃ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។