ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

នៅព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះសម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាជាការពិត កិច្ចប្រជុំនេះអាចប្រព្រឹត្តទៅបានក្នុងកម្រិតថ្នាក់ដឹកនាំក្រសួង ប៉ុន្តែសម្ដេចបានណែនាំឱ្យអញ្ជើញអភិបាលខេត្តមួយចំនួនមកចូលរួម ដើម្បីឱ្យខេត្តពាក់ព័ន្ធបានដឹងកាន់តែច្បាស់អំពីកិច្ចព្រមព្រៀងនេះ។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ជាទូទៅកន្លងមក មានមន្ត្រីមួយចំនួនបានទៅចូលរួមកិច្ចប្រជុំអន្តរក្រសួង ប៉ុន្តែហាក់មិនសូវយកចិត្តទុកដាក់ តាមដាន និងក្ដាប់ឱ្យបានជាប់នូវអ្វីដែលជាខ្លឹមសារនៃកិច្ចប្រជុំ ឬពាក់ព័ន្ធនឹងក្រសួងខ្លួនឯងឡើយ។

ត្រង់ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រី ទោះបីកម្រិតណាក៏ដោយ រាល់ពេលទទួលការចាត់តាំងឱ្យចូលរួមកិច្ចប្រជុំកម្រិតអន្តរក្រសួង ត្រូវតាមដាន និងក្ដាប់ឱ្យជាប់ ពិសេសការងារ ឬខ្លឹមសារពាក់ព័ន្ធនឹងក្រសួងខ្លួន ដើម្បីកុំឱ្យមានភាពប្រទាំងប្រទិសពេលអនុវត្ត។

បន្ទាប់មក សម្ដេច បានអញ្ជើញដឹកនាំឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធ បន្តការពិភាក្សាលម្អិត សេចក្ដីព្រាងកិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង