ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមពិធីសូត្រមន្តឡើងអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា

នៅរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំង សម្ដេចឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីសូត្រមន្តឡើងអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយដំណើរការសាងសង់បានរួចរាល់ជាស្ថាពរក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ អគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដ៏ស្កឹមស្កៃននេះ នឹងក្លាយជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ចាស់វស្សាក្នុងការបំរើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ហើយដែលបច្ចុប្បន្ន បាន និងកំពុងដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

អគារថ្មីនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារ បើគិតអំពីទីលានមហាជនខាងមុខរហូតដល់កំពូលពេជ្រមានកម្ពស់៤៨ម៉ែត្រ។ អគារនេះមានជាន់ផ្ទាល់ដីជាចំណតសម្រាប់រថយន្តជាង៥០០ចំណត និងទីធ្លាមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន៣០០គ្រឿង។ ដោយឡែកនៅជាន់លើ មានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬមិទ្ទិញដែលអាចផ្ទុកមនុស្សបានប្រមាណជា១ម៉ឺននាក់អនិងមានសាលបដិសណ្ឋារកិច្ចក្នុងក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានជាង៤,០០០នាក់ឯណោះ។ នៅជាន់ទី៥នៃអគារ មានសាលប្រជុំធំមានកៅអីសម្រាប់អង្គប្រជុំប្រមាណ ៣៤៧៤នាក់ និងក៏មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបានប្រមាណ៣,៤៧០នាក់ផងដែរ។

យោងតាមគម្រូប្លង់ដ៏ពិសិដ្ឋ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងជាមួយក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូលត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។ អគារនេះត្រូវបានសាងសង់ឡើងក្រោមរចនាបថថ្មី ហៅថារចនាបថរួមសម័យ ចំនួនបី គឺរចនាបទទាំង៣ គឺរចនាបថប្រាសាទអង្គរវត្ត, រចនាបថបន្ទាយស្រី និងរចនាបថកណ្ដាល។ រចនាបទទាំង៣រួមបញ្ចូលគ្នាត្រូវបានហៅថា «រចនាបថរួមសម័យ»។

ពិធីសូត្រមន្តឡើងអគារថ្មីនៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជានាពេលនេះ បានប្រារព្ធឡើងក្នុងឱកាសគម្រប់ខួប៦៩ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងកាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕

អត្ថបទដែលជាប់ទាក់ទង