ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ

នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅគេហដ្ឋានសព ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្ដម ចក់ ឡេង បានទទួលមរណភាពកាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២និង៤នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលអាឡោះអាល័យ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កា អុជធូប និងស្មិងស្មាធិ៍ ដើម្បីសម្ដែងការគោរពចំពោះដួងវិញ្ញាណក្ខន្ធសពឯកឧត្ដម ចក់ ឡេង និងបានអញ្ជើញចុះហត្ថលេខាលើសាររំលែកមរណទុក្ខជូនលោកជំទាវ ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ។

ក្នុងសាររំលែកមរណទុក្ខនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីសង្វេកសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលឥតឧប្បមា ចំពោះមរណភាពឯកឧត្តម ចក់ ឡេង អតីតរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអតីតនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្រសួងមហាផ្ទៃ ដែលត្រូវជាស្វាមីរបស់លោកជំទាវ ខៀវ ហុង។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា មរណភាពរបស់ឯកឧត្តម ចក់ ឡេង មិនត្រឹមតែជាការបាត់បងស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ព្រមទាំងបានលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ចូលរួមក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ និងភរិយា សម្ដេចបានសម្ដែងនូវការចូលរួមរំលែកនូវទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញាណក្ខន្ធឯកឧត្តម ចក់ ឡេង បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ស្ថិតក្នុងបរិយាកាសប្រកបដោយមនោសញ្ចេទនាដ៏ក្រៀមក្រំនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងថ្លែងរំលែកមរណទុក្ខដោយផ្ទាល់ជាថ្មីម្ដងទៀត ជាមួយលោកជំទាវ ខៀវ ហុង ព្រមទាំងកូន ចៅ នៃសពឯកឧត្ដម ចក់ ឡេង និងបានប្រគល់បច្ច័យចូលរួមបុណ្យសពជូនលោកជំទាវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង