ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សារជូនពរ បងប្អូនជនរួមជាតិជាគោរពនិងជាទីស្នេហា

ក្នុងទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ដែលប្រព្រឹត្តិទៅនាថ្ងៃចន្ទ៦រោច ថ្ងៃអង្គា៧រោច និងថ្ងៃពុធ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ទី១៤ និងទី១៥ ខែមេសា ឆ្នាំ២០២០ នេះ អនុញ្ញាតឲ្យខ្ញុំសូមចូលរួមទទួលអំណរឆ្នាំថ្មីនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ក្នុងមនោសញ្ចេតនារីករាយដោយស្មោះស្មគ្រ និង សូមប្រសិទ្ធិពរជ័យ សិរីសួស្ដីបវរជ័យមង្គល មហាប្រសើដ៏ឧត្តុងឧត្តមជូនបងប្អូនជនរួមជាតិ និងក្រុមគ្រួសារ ក្នុងសង្គមជាតិយើង ទាំងនៅក្នុង និង ក្រៅប្រទេស ។
ខ្ញុំសូមថ្លែងអំណគុណជាអនេកកប្បការចំពោះបងប្អូនជនរួមជាតិគ្រប់រូបដែលបានគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំកន្លងទៅនេះ ជាពិសេស គឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការការពារនិងបង្ការគ្រោះថ្នាក់ចរាចរណ៍ ការទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ជាដើម ។
បងប្អូនជនរួមជាតិជាគោរពនិងជាទីស្នេហា!
ជាការគួរឲ្យសោកស្តាយនៅពេលនេះពិភពលោកទាំងមូលកំពុងជួបគ្រោះធំដោយជំងឺកូវីដ-១៩ រួមទាំងប្រទេសកម្ពុជាយើងដែលមិនអាចឈប់សម្រាកនិងការប្រារព្ធពិធីជួបជុំ លេងល្បែងកំសាន្ត តាមប្រពៃណីបុណ្យចូលឆ្នាំថ្មីដូចសព្វមួយដង ។ ហេតុដូច្នេះដើម្បីចៀសផុតពីជំងឺឧបទ្រពនេះសូមបងប្អូនជនរួមជាតិទាំងអស់ដាច់ខាតត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីសុវត្ថិភាពសុខភាពអាយុជីវិតទាំងអស់គ្នា។
នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស២៥៦៣នេះ ខ្ញុំព្រះករុណាខ្ញុំសូមជូនពរបងប្អូនជនរួមជាតិទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលគ្រប់គ្រុមគ្រួសារ ចៀសផុតពីជំងឺទាំងពួងរួមទាំងជំងឺកូវីដ-១៩ និងទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមជួយប្រសិទ្ធពរជ័យដល់បងប្អូមជនរួមជាតិគ្រប់រូប ឲ្យជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង