ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តមឧត្តមសេនីយ៍ឯកបំរុង ឡេ គ្វីវឿន អនុរដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណប្រតិភូចូលជូបសម្ដែងគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តមឧត្តមសេនីយ៍ឯកបំរុង ឡេ គ្វីវឿន អនុរដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំគណប្រតិភូចូលជូបសម្ដែងគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម បានសម្ដែងការអបអរសាទរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ នៅក្នុងកិច្ចការថែរក្សាសន្តិសុខជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ទៀតថាកាលពីពេលថ្មីៗនេះ ក្រសួងទាំងពីរក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២០ ដែលសម្ដេចបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច និងចុះហត្ថលេខាផែនការនេះនៅទីក្រុងហូជីមិញ។

សម្ដេចក៏បានជម្រាបជូនដែរថាភាគីទាំងពីរ កម្ពុជា វៀតណាម ពិសេសក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក៏មានយន្តការសហប្រតិបត្តិការផ្សេងៗបន្ថែមទៀត ដូចជាកិច្ចសហប្រតិបត្តិការរវាងកងម្លាំនគរបាលជាមួយកងទ័ពប្រជាជនវៀតណាម ក្នុងគោលដៅរួមដើម្បីថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទាំងពីរ ហើយសម្ដេចចាត់ទុកដំណើរទស្សនកិច្ចគណៈប្រតិភូវៀតណាមនាពេលនេះ គឺជាការរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

ជាការឆ្លើតបឯកឧត្តមឧត្តមសេនីយ៍ឯកបំរុង ឡេ គ្វីវឿន អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានមានប្រសាសន៍កត់សំគាល់លើការរីកចំរើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលឯកឧត្តមកត់សំគាល់ឃើញមានវឌ្ឍនភាពយ៉ាងល្អប្រសើរក្នុងការការងារនេះ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោមដែរថា នាឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តមនឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ដែលជាមសភាគីបើកិច្ចប្រជុំស្ដីពីដំណើរការផែនការចំណុចខ្ពស់នៃយុទ្ធនាការឃោសនាវាយលុក និងបង្ក្រាបគ្រឿងញៀនតាមបន្ទាប់ព្រំដែនកម្ពុជា វៀតណាម ហើយឯកឧត្តមក៏សូមជម្រាបជូននូវការផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចក្រឡាហោម ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមដែរ។

សម្ដេចក្រឡហោម ស ខេង បានថ្លែងអំណរគុណចំពោះការវាយតម្លៃលើកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរ ហើយសម្ដេចបានជំរាបជូនថាក្រសួងមហាផ្ទៃ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្ដេចក៏បានបញ្ជាក់អំពីការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលបានដំណើរការយៈពេល២ឆ្នាំមកហើយ ដោយបានបង្ក្រាបរឹបអូសគ្រឿងញៀនជាច្រើន រួមទាំងចាប់បញ្ជូនអ្នកពាក់ព័ន្ធទៅផ្ដន្ទាទោសជាច្រើននាក់។

សម្ដេចបានមានប្រសាសន៍ថាកម្ពុជា នៅតែខិតខំបន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់នេះដើម្បីធ្វើយ៉ាងណារក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ មុននឹងបញ្ចប់សម្ដេចបានថ្លែងជូនពេឯកឧត្តមអនរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងគៈណប្រតិភូ សូមស្នាក់នៅ និងបំពេញភារកិច្ចប្រកបដោយជោគជ័យនៅកម្ពុជា និងសូមផ្ដាំផ្ញើការសួរសុខទុក្ខជូនថ្នាក់ដឹកនាំវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង