សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងលោកជំទាវ ចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តសារាវ័ន្តតេជោ
ភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ០៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ ចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី០៥ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងរាជធានីភ្នំពេញ។