ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម Bjom Haggmark ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ទើបតែងតាំងថ្មី ដើម្បីពិភ្សាការងារ និងសម្តែងការគួរសម

នៅរសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Bjom Haggmark ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងនូវកិច្ចការមួយចំនួនពាក់ព័ន្ធនឹងបញ្ហាជាសាកល និងស្ថានភាពទូទៅនៃកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រម្ពុជា។ ចំពោះបញ្ហាសកល ឯកឧត្តម Bjom Haggmark បានលើកឡើងអំពីបញ្ហាបរិស្ថាន និងបំរែបំរួលអាកាសធាតុ ដែលជាកិច្ចការមួយពាក់ព័ន្ធមិនត្រឹមតែប្រទេសកម្ពុជា និងស៊ុយអ៊ែតប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងប្រទេសជាច្រើនទៀតលើសកលលោក។

ពាក់ពាក់ព័ន្ធនឹងពាណិជ្ជកម្មសកល ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្ដេចក្រឡាហោមថា កម្ពុជាក៏ជាសមាជិកមួយនៃអង្គការWTO ហើយការលើកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មក្នុងក្របខណ្ឌសកលនេះ ក៏ជាកិច្ចការមួយដ៏មានសារៈសំខាន់ផងដែរ។ បញ្ហាមួយទៀតនៅក្នុងទំនាក់ទំនងសកលនេះដែរ គឺបញ្ហាសន្តិសុខ ជាពិសេសសភាពការណ៍ចុងក្រោយនៅតំបន់មជ្ឈឹមបូព៌ាតែម្ដង។

ពាក់ព័ន្ធបញ្ហាសកលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះបញ្ហាបរិស្ថានសម្ដេចពិតជាមានការគាំទ្រនូវការលើកឡើងនេះ ដោយសារបញ្ហាបំរែលបំរួលអាកាសធាតុ គឺជាបញ្ហាសំខាន់ និងទាមទារឲ្យមានការចូលរួមពីគ្រប់ប្រទេសពាក់ព័ន្ធ ទាំងប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដោយប្រទេសនីមួយត្រូវមានការរួមចំណែករៀងៗខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិស្ថានសកល។

ចំពោះបញ្ហាពាណិជ្ជកម្មសកល សម្ដេចក្រឡាហោម បានគាំទ្រថានេះក៏ជាកិច្ចការសំខាន់មួយ ដោយសម្ដេចបានកត់សម្គាល់ថាសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចមួយចំនួននាបច្ចុប្បន្ននេះ ក៏ជាកត្តាមួយដែលកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដ្បិតតិចឬច្រើនក៏អាចមានផលប៉ះពាល់មកលើប្រទេសកម្ពុជា ក៏ដូចជាប្រទេសស៊ុយអ៊ែតដែរ។

ចំពោះបញ្ហាសន្តិសុខសកល សម្ដេចបានបង្ហាញការឯកភាពចំពោះការសម្ដែងក្ដីព្រួួយបារម្ភអំពីសភាពការណ៍ចុងក្រោយនៅតំបន់មជ្ឈឹមបូព៌ា ហើយថាកម្ពុជាក៏កំពុងបន្តតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ផងដែរ។

បន្ថែមលើនេះ សម្ដេចក៏បានបន្តជម្រាបជូន ឯកឧត្តម Bjom Haggmark អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេសគឺប្រវត្តិសាស្ត្រដែលកម្ពុជាបានហែលឆ្លងនៅក្នុងដំណើរអភិវឌ្ឍរបស់ខ្លួន ចាប់តាំងពីក្រោយសម័យអាណានិគមបារាំង រហូតមកដល់បច្ចុប្បន្ននេះ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាប្រទេសកម្ពុជាបានឆ្លងកាត់របបដឹកនាំប្រទេសជាច្រើន ក្នុងនោះពេលខ្លះកម្ពុជាក៏ទទួលបានសន្តិភាពរយៈពេលខ្លី ពេលខ្លះទៀតបានកើតមានចលាចល និងវិបត្តិផ្ទៃក្នុង ហើយនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលសព្វថ្ងៃ ខិតខំធ្វើយ៉ាងណាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ព្រោះសន្តិភាពមានទំនាក់ទំនងដល់វិស័យជាច្រើន ដូចជាការអភិវឌ្ឍន៍ នីតិរដ្ឋ ការការពារ និងគោរពសិទ្ធិមនុស្ស ជាដើម ហើយសន្តិភាពនេះគឺក៏ជាកត្តាអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវតែខិតខំធ្វើយ៉ាងណាថែរក្សាឲ្យបាន។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតស៊ុយអ៊ែតបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តមបានយល់ដឹងច្រើនអំពីប្រវត្តិសាស្ត្រដ៏ជូរចត់ដែលកម្ពុជាបានឆ្លងកាត់នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ដូចជា ការឆ្លងកាត់របបប្រល័យពូជសាសន៍ជាដើម។ ទន្ទឹមនេះ ក្នុងនាមជាឯកអគ្គរាជទូតស៊ុយអ៊ែត ក៏សូមសម្ដែងនូវការគាំទ្រ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបន្តពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតឳកាសក្នុងទំនាក់ទំនងវិស័យពាណិជ្ជកម្មផងដែរ។

បន្ថែមពីនេះ ឯកឧត្តមក៏សម្តែងការចាប់អារម្មណ៍ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ និងបានមើលឃើញចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសាសន៍ថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមឯកអគ្គរាជទូត និងបានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនស៊ុយអ៊ែត ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាកន្លងមក។ សម្ដេចបានបន្តថា ក្រៅពីការរួមចំណែកគាំទ្រដល់សាលាក្ដីខ្មែរក្រហម ស៊ុយអែតក៏ធ្លាប់បានជួយគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ ដែលនេះជាការរួមចំណែកមួយក្នុងការចូលក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាផងដែរ។

មុននឹងបញ្ចប់ឯកឧត្តម Bjom Haggmark ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថាប្រទេសស៊ុយអ៊ែត គឺជាដៃគូអភិវឌ្ឍន៍របស់កម្ពុជាជាយូរណាស់មកហើយ និងបានគូសបញ្ជាក់ថាឯកឧត្តមនឹងបន្តចូលរួមចំណែកចូលរួមក្នុងវិស័យនានាបម្រើដល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសលើការងារមួយចំនួនដែលជាក្ដីបារម្ភ និងភារកិច្ចរួម ដូចជាបញ្ហាសមភាពយែនឌ័រជាដើម។ សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ និងជូនពរឯកឧត្តម ព្រមទាំងសហការីទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង