ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

អបអរសាទរក្រុមបាល់ទាត់គោព្រៃកម្ពុជាអាយុក្រោម២២ឆ្នាំ!

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ នៅថ្ងៃនេះ ខ្ញុំក៏មិនខុសពីបងប្អូនជនរួមជាតិដែរ គឺយើងទាំងអស់គ្នាពិតជាមានសេចក្ដីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដែលបានខិតខំប្រឹងប្រែងប្រកួតយកជ័យជំនះក្នុងលទ្ធផល៣ទល់នឹង១លើក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម នៅប្រទេសហ្វីលីពីន ។

តាមរយៈលទ្ធផលនេះ ក្រុមគោព្រៃកម្ពុជាអាយុក្រោម២២ឆ្នាំ បានបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីនៃវិស័យបាល់ទាត់កម្ពុជាក្នុងក្របខណ្ឌព្រឹត្តិការណ៍កីឡាសុីហ្គេមដែលតាំងពីឆ្នាំ១៩៩៥មក ក្រុមបាល់ទាត់ជាតិយើងពុំដែលបានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅ ដូចថ្ងៃនេះទេ។

ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំប្រតិភូកីឡា គ្រូបង្វឹក ក្រុមជំនួយ ពិសេសក្រុមកីឡាករបាល់ទាត់ជម្រើសជាតិយើងទាំងអស់ចំពោះលទ្ធផលដ៏គាប់ប្រសើរនេះ និងសូមអរគុណដល់ជនរួមជាតិទាំងអស់ដែលតែងតែផ្ដល់ការគាំទ្រដល់ក្រុមជម្រើស ជាតិ។

ខ្ញុំក៏សូមជូនពរក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំរបស់កម្ពុជាយើងឲ្យទទួលបានជោគជ័យនៅក្នុងការប្រកួតវគ្គ៤ក្រុមចុងក្រោយនាពេលខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង