ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាលជាមួយបងប្អួនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

ក្នុងឱកាសនៃការដឹកនាំឯកឧត្តមរដ្ឋមន្រ្តីអន្តរក្រសួង និងគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសំណេះសំណាលជាមួយបងប្អួនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាសណ្ឋាគារក្នុងក្រុង SCHWABISCH GMUND នៃរដ្ឋសហព័ន្ធ BADEN-WURTTEMBERG ។

ជាកិច្ចចាប់ផ្ដើមបងប្អួនជនរួមជាតិខ្មែរទាំងអស់បានសម្ដែងទទួលស្វាគមន៍សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ប្រកបដោយសេក្ដីគោរពស្រលាញ់ និងមនោសញ្ចេទនាយ៉ាងកក់ក្ដៅ និងបានប្រកាសគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេសគឺគោលនយោបាយប្រឆាំងនឹងក្រុមដែលចង់បង្កើតសង្គ្រាមប្រជាជាតិសារជាថ្មីនៅកម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីគោលបំណង និងសកម្មភាពនានានៃដំណើរទស្សនកិច្ចនេះ ដែលបានផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហព័ន្ធអាល្លឺម៉ង់ និងស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់អាល្លឺម៉ង់ ព្រមទាំងពិភាក្សាលើប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការរៀបចំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដោយបានធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីប្រមូលយកមតិយោបល់ កង្វល់ និងសំណូមពរនានាពីប្រជាពលរដ្ឋ ហើយតាមរយៈយន្តការនេះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានដោះស្រាយបញ្ហាប្រជាពលរដ្ឋយ៉ាងច្រើន និងប្រកបដោយប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជំរាបទៅកាន់ជនរួមជាតិខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោយសម្ដេចបានលើកឡើងអំពីការប៉ុនប៉ងមិនចេះចប់មិនចេះហើយរបស់ក្រុមមដឹកនាំអតីតគណបក្សប្រឆាំងនៅក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងពីសហរដ្ឋអាមេរិក កម្ពុជានៅតែព្យាយាមបើកកិច្ចចរចា ដើម្បីរក្សាការអនុគ្រោះពន្ធនេះ និងមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយអឺរ៉ុប និងអាមេរិកដដែល។

សូមបញ្ជាក់ថាពិធីសំណេះសំណាលរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីអន្តរក្រសួង ព្រមទាំងគណៈប្រតិភូកម្ពុជា ជាមួយបងប្អួនជនរួមជាតិខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមនោសញ្ចេទនាយ៉ាងស្និតស្នាល និងរីករាយក្រែលែងបំផុត៕

អត្ថបទដែលជាប់ទាក់ទង