ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចូលរួមសហការគ្នាឲ្យបានជាប់ជាប្រចាំដោយប្រើប្រាស់ឲ្យអស់លទ្ធភាពនិងគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​

បាត់ដំបង៖នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យធម្មសាស្ត្រក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីជួយសង្គ្រោះទឹកជូនប្រជាពលរដ្ឋដែលកំពុងទទួលរងនូវគ្រោះរាំងស្ងួតបណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវតាមបណ្ដាឃុំ មួយចំនួនជាច្រើនហិកតា។

តាមរបាយការណ៍របស់លោក គង់ វណ្ណៈ អភិបាលស្រុកថ្មគោលបានឱ្យដឹងថានៅទូទាំងស្រុកមានផ្ទៃដីបង្កបង្កើនផលប៉ះពាល់ចំនួន៥២០០០ហិតា ភ្ជួររាស់បានចំនួន ៤,៦៥៩៥ហិតា ព្រួសនិងស្ទូងបាន៤២៣៦៦ហិតាស្មើនឹង៨៨,២៦ភាគរយនៃផែនការ ៤៨០០០ហិតា។

ក្នុងនោះផ្ទៃដីស្រែដែលរងនូវផលប៉ះពាល់សរុបមានចំនួន៩១២៤ហិតា។ ក្នុងនោះបានប្រើប្រាស់ម៉ាស៊ីនបូមទឹករួមជាមួយទឹកភ្លៀងផងដែរសង្គ្រោះបាន២៩៤៧ហិតា។

សម្តេចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចូលរួមសហការគ្នាឲ្យបានជាប់ជាប្រចាំដោយប្រើប្រាស់ឲ្យអស់លទ្ធភាពនិងគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលកំពុងជួបគ្រោះនៅជួបប្រទះនូវការខ្វះខាតក៏ដូចជាគ្រោះធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលាហើយធ្វើយ៉ាងណាឲ្យធ្វើយ៉ាងណាសង្គ្រោះប្រជាពលរដ្ឋឱ្យបានរួចផុតពីទុក្ខលំបាកព្រមទាំងជួយឧបត្ថម្ភគាំទ្រឲ្យពួកគាត់ទទួលបាននូវសុខសុវត្ថិភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាសម្ដេចតេជោ ហ៊ុន សែន ប្រមុខដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យកាត់បន្ថយនូវភាពក្រីក្រ ៕


អត្ថបទដែលជាប់ទាក់ទង