ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទវេទិការស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល

នារសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីបិទវេទិការស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាមរបាយការណ៍ថ្លែងដោយអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វេទិការស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅថ្ងៃនេះ គឺជាលើកទី១ហើយ ដែលរៀបចំសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយលេខាធិការដ្ឋាននៃកំណែទម្រង់ទាំង៤។

កំណែទាំង៤នោះរួមមាន កំណែទម្រង់ការអភិវឌ្ឍតាំមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

បន្ទាប់មក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថា ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គវេទិការ ដែលបានចូលរួមពិភាក្សា និងផ្ដល់យោបល់ ដើម្បីចូលរួម និងគាំទ្រដល់ការរៀបចំ និងការអនុវត្តកម្មវិធីកំណែទម្រង់នានារស់រាជរដ្ឋាភិបាល។

សម្ដេចបានគូសបញ្ជាក់ថា អង្គភាពនីតិកម្មរបស់ស្ថាប័នីមួយៗ មានតួនាទីធ្វើជាសេនាធិការក្នុងការធានានូវការរៀបចំ និងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចបាននូវសមិទ្ធផលស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ និងដើម្បីរួមចំណែកសម្រេចតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

សម្ដេចបានចាត់ទុកវេទិការលើកទី១នេះថាជាការជួបជុំដ៏មានសារៈសំខាន់បំផុត ហើយសម្ដេចលើកទឹកចិត្តឲ្យបន្តរៀបចំវេទិការនេះជាបន្តបន្ទាប់ទៀត ពីព្រោះផ្អែកតាមលទ្ធផលនៃការរៀបចំវេទិការនៅថ្ងៃនេះ អង្គវេទិការពិតជាបានស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការងារនីតិកម្ម និងការងារកំណែទម្រង់ស្នូលទាំង៤។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម គ.ជ.អ.ប សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាផ្អែកតាមកម្មវិធី និងគោលនយោបាយរាជរដ្ឋាភិបាល កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំពុងផ្ដោតលើការផ្ទេរមុខងារ និងធនធាន និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដ្ឋបាលក្រុង និងស្រុក។

សម្ដេចបានបន្តទៀតថាការងារដ៏មានសារៈសំខាន់ទាំងនេះ បានជួបនូវបញ្ហាប្រឈមមួយចំនួនដែលទាមទារឲ្យមានការបន្តសម្របសម្រួល និងដោះស្រាយរួមគ្នា ទាំងកម្រិតបច្ចេកទេស និងការសម្រេចចិត្តផ្នែកនយោបាយ។ សម្ដេចបានសង្កត់ធ្ងន់ថាការងារនេះ ទាមទារឲ្យមានការតាំងចិត្តអនុវត្ត ពិសេសការផ្ទេរធនធានមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថាដើម្បីឲ្យកំណែទម្រង់នានាស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អង្គការ អង្គភាពនីតិកម្មនៃក្រសួងស្ថាប័ននីមួយៗត្រួវពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគិតិយុត្តិដែលមានការប្រទាំងប្រទិសគ្នា និងជំរុញការផ្ទេរមុខងារ និងធនធាននោះឲ្យបានមកជាមួយនឹងការកែសម្រួលរចនាសម្ព័ន្ធក្រុងស្រុក។

ពាក់ព័ន្ធនឹងវេទិការស្តីពីមុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសាន៍ថា ទោះបីជាវេទិការនេះមានរយៈពេលតែមួយថ្ងៃក៏ពិតមែន ក៏ប៉ុន្តែនេះជាការចាប់ផ្ដើមដ៏ល្អមួយ និងស្របពេលដែលរាជរដ្ឋបាល បាននិងកំពុងផ្ដោតលើការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច និងការពង្រឹងស្ថាប័ន។

បន្ទាប់មកសម្ដេចបានផ្ដល់អនុសាសន៍ជូនអង្គវេទិការ ដោយណែនាំរៀបចំវេទិការនេះជាទៀងទាត់១ឆ្នាំម្ដង ដើម្បីឲ្យក្លាយជាអភិក្រមមួយក្នុងការប្រមូលផ្ដុំពុទ្ធិ និងអនុសាសន៍ល្អៗ ហើយលទ្ធផលនៃវេទិការនេះ ត្រូវយកទៅជជែកពិភាក្សា និងរៀបចំយន្តការនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារកំណែទម្រង់ និងការងារនីតិកម្ម។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យក្រសួងស្ថាប័ននីមួយៗ ត្រូវរៀបចំឲ្យមានយន្តការស្ថាប័នជាក់លាក់ សម្រាប់ទទួលបន្ទុកការងារនីតិកម្មដើម្បីចូលរូម និងគាំទ្រដល់កំណែទម្រង់ស្នូលទាំង៤ និងកំណែទម្រង់តាមវិស័យនានា ហើយត្រូវធ្វើឲ្យឆ្លើយតបទៅនឹងកំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង