សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា
បន្ទាប់ពីបានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូននិស្សិត និងសិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យដំណើរការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា៕