ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងកាត់ឬសសីមា នៅវត្តកណ្ដាលមានជ័យ

ព្រៃវែង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងកាត់ឬសសីមា នៅវត្តកណ្ដាលមានជ័យ ស្ថិតនៅភូមិកណ្ដាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

នាឱកាសនោះដែរដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយស្រុក អស់លោក លោកស្រីមន្រ្តីរាជការជុំវិញសាលាខេត្ត ព្រះសង្ឃ យាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សក្រុមកាយរិទ្ធ យុវជនកាកបាទ ក្រហម យុវជន ស.ស.យ.ក ប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុក ឃុំ មន្រ្តីរាជការជុំវិញសាលាស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុបចំនួន ២២០៥អង្គ/នាក់។

សម្តេចក្រឡាហោម ស ខេង បានចូលបុណ្យកសាង វត្តកណ្ដាលមានជ័យចំនួន ៨០លានរៀលនិងជួយឧបត្ថម្ភដល់តាជីយាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំថវិកា20,000រៀល, លោកគ្រូ អ្នកគ្រូចំនួន៧០នាក់ ក្នុងម្នាក់ៗថវិកា៣០,000រៀល យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងសិស្សកាយរិទ្ធចំនន ៣០០នាក់ក្នុងម្នាក់ៗថវិកា១០,០០០រៀល និងសិស្សានុសិស្សចំនួន ៤០៥នាក់/ន ទទួលបានសៀវភៅ២ក្បាលប៊ិច១ដើម ថវិកា ១០,០០០ រៀលផងដែរ ៕






អត្ថបទដែលជាប់ទាក់ទង